CNN៖ ពិភពលោកទាំងមូលកំពុងតែមានការព្រួយបារម្ភទៅលើការរីករាលដាលនៃជំងឺអេបូឡា ដោយរដ្ឋាភិបាលនៃប្រទេសជាច្រើនបានរឹតបន្ដឹងទៅលើអ្នកដំណើរមកពីប្រទេសអាហ្វ្រិកខាងលិច ជាពិសេសពេលនេះកំពុងតែរកវិធីសាស្ត្រក្នុងការផលិតថ្នាំវ៉ាក់សាំងការពារ។
គេមិនទាន់ដឹងថា ជំងឺមួយនេះអាចមានថ្នាំព្យបាល ឬមួយយ៉ាងណានោះទេ ប៉ុន្តែសម្រាប់ថ្នាំវ៉ាក់សាំងវិញគឺកំពុងតែផលិត ហើយបើតាមការបញ្ជាក់របស់ CNN នោះ សហរដ្ឋអាមេរិកនឹងត្រូវចំណាយ ១ពាន់លានដុល្លារអាមេរិកសម្រាប់ការផលិតថ្នាំវ៉ាក់សាំងអេបូឡា។
គួរបញ្ជាក់ផងដែរថា មានមនុស្សជាង ១០.០០០ពាន់នាក់នៅអាហ្វ្រិកខាងលិចបានឆ្លងជំងឺនេះ និងមានមនុស្ស ៥.០០០នាក់បានស្លាប់៕
មតិយោបល់