ព័ត៌មានជាតិ

រថយន្តដឹកខ្សាច់បែកកង់ ធ្លាក់ប្រឡាយទឹក និងរេចង្កូតប៉ះម៉ូតូ ២គ្រឿង បណ្ដាលឲ្យតៃកុងរបួសធ្ងន់

តាកែវ: នៅវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវលេខ១២៩B ចន្លោះគីឡូម៉ែត្រលេខ១០-១១ ត្រង់ចំណុចមុខក្លោងទ្វារចូលភូមិកណ្ដោល ភូមិសាស្ត្រភូមិតារស់ ឃុំដូងខ្ពស់ ។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ដឹកខ្សាច់ ពណ៌ស ផ្លាកលេខ ភ្នំពេញ 3C-0089 បើកបរដោយឈ្មោះ សុខ សុភក្រ័ ភេទប្រុស អាយុ ៣៩ឆ្នាំ នៅភូមិព្រៃសណ្ដែក ឃុំព្រៃស្លឹង ស្រុកទ្រាំង ខេត្តតាកែវ។ ធ្វើដំណើរពីលិចទៅកើតដល់ចំណុចកើតហេតុខាងលើ រថយន្តបែកកង់ រេចង្កូតទៅបុកម៉ូតូដែលចតក្បែរផ្លូវ រងការខូចខាត ២គ្រឿង៖
១/ម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ ផ្លាកលេខ 1Q-4563 ។
២/ម៉ូតូម៉ាក សង់កូរ៉េ ពណ៌ខ្មៅ ផ្លាកលេខ គ្មាន។
ចំពោះរថយន្តវិញក្រឡាប់ធ្លាក់ប្រឡាយទឹក និងអ្នកបើកបររងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកវត្ថុតាង សមត្ថកិច្ចយកទៅរក្សាទុក ដើម្បីចាត់ការតាមនីតិវិធី។

មូលហេតុ៖ បើកបរលឿន ហើយបែកកង់៕

មតិយោបល់