ភ្នំពេញៈ នៅវេលាម៉ោង ១១យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ត LEXUS RX-300 បុករថយន្តម៉ាកសឺឌេស ពីក្រោយបណ្តាលឲ្យក្រឡាប់ផ្ងាជើងឡើងលើស្ថិតតាមបណ្តោយផ្លូវព្រះមុន្នីវង្ស កែងនឹងផ្លូវ១៨២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តម៉ាក សឺឌេស ពណ៌ខ្មៅ មួយគ្រឿង ផ្លាកលេខ ភ្នំពេញ2BD-5678 បានឈប់រថយន្តតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្បែរចិញ្ចើមផ្លូវក្នុងទិសដៅពីជើងទៅត្បូង ភ្លាមនោះស្រាប់តែមានរថយន្តម៉ាក រថយន្ត LEXUS RX-300 ពណ៌ខ្មៅ ផ្លាកលេខ កម្ពុជា VV.4599 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បើកបរស្រប់ទិសគ្នាក្នុងល្បឿងយ៉ាងលឿន ក៏បានជ្រុលទៅបុករថយន្ត សឺឌេសពីក្រោយពេលទំហឹង បណ្តាលឲ្យក្រឡាប់ រួចអ្នកបើកបររថយន្ត LEXUS RX-300 រងរបួសស្រាលបានគេចខ្លួនចេញពីកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែង នឹងបានស្ទូចរថយន្តយកទៅរក្សាទុក បណ្តោះអាសន្នរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕
មតិយោបល់