ព័ត៌មានជាតិ

រថយន្ត LEXUS បើកវ៉ាជែង PASSAPP ត្រង់ផ្លូវកោង បណ្ដាលឲ្យបុកម៉ូតូ ស្លាប់មនុស្សម្នាក់ រងរបួសធ្ងន់ម្នាក់

ព្រះសីហនុ: នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨និង១០នាទីយប់ ស្ថិតនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលលេខ ២០៨-២០៩ មានករណីគ្រោះថ្នាក់ចរាចរណ៍។

រថយន្តបង្កម៉ាក LEXUS RX ៣០០ ពណ៌ទឹកមាស ពាក់ផ្លាកលេខ ព្រះសីហនុ 2A-8171 ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ បើកបរដោយឈ្មោះ អោប ប៊ុនតាន់ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លុះមកដល់ចំណុចខាងលើក្នុងស្ថានភាពផ្លូវកោង បានវ៉ាជែង PASSAPP ០១គ្រឿង ចូលទៅបុកម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1Y-1571 ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ អូន សុភា ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅឃុំល្បើកស្រុកឈូក ខេត្តកំពត និងអ្នករួមដំណើរមិនទាន់ស្គាល់អត្តសញ្ញាណ ។

ករណីគ្រោះថ្នាក់ខាងលើ បណ្តាលឲ្យភាគីម៉ូតូស្លាប់មនុស្សម្នាក់ និងរងរបួសមនុស្សចំនួនម្នាក់៖
១. ឈ្មោះ អូន សុភា អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ
២. អ្នករួមដំណើរលើម៉ូតូ របួសធ្ងន់ ។

បច្ចុប្បន្ន សាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះរបួសធ្ងន់បញ្ជូនមកសង្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ រីឯវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្ត បានឃាត់ខ្លួនយកមកសួរនាំ ៕

មតិយោបល់