ភ្នំពេញ: នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៦លើក (យប់៩លើក) បណ្តាលឲ្យមនុស្សស្លាប់ ១៤នាក់ (ស្រី៣នាក់) រងរបួសធ្ងន់ ១៧នាក់ (ស្រី៥នាក់) និងរបួសស្រាល ១២នាក់ (ស្រី១០នាក់) ក្នុងនោះករណីបើកបរល្មើសល្បឿនកំណត់បណ្តាលឲ្យស្លាប់ច្រើនជាងគេ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ៣០គ្រឿង រួមមាន ម៉ូតូចំនួន ១៤គ្រឿង, រថយន្តធុនតូច ៩គ្រឿង, រថយន្តធុនធំ ៤គ្រឿង , យានផ្សេងៗ ៣គ្រឿង ។ ចំណែកមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន ល្មើសល្បឿន ៦លើក (ស្លាប់ ១០នាក់) ,ស្រវឹង ១លើក , មិនគោរពសិទ្ធិ ២លើក (ស្លាប់១នាក់) , បត់គ្រោះថ្នាក់ ៣លើក (ស្លាប់ ២នាក់) , កត្តាយានយន្ត ១លើក (ស្លាប់ ១នាក់) ប្រជែង ៣លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ២១នាក់ (យប់១០នាក់ )។
គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ១៣លើក , ផ្លូវខេត្តក្រុង ៣លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តធុនធំ ៥លើក , រថយន្តធុនតូច ៦លើក គោយន្ត ១លើក។ ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន បន្ទាយមានជ័យ ២លើក(ស្លាប់៤នាក់ ស្រី២នាក់ ) របួស៥នាក់ (ស្រី២នាក់) , កំពត ២លើក ស្លាប់២នាក់ (ស្រី១នាក់) របួស៥នាក់ (ស្រី២នាក់) , ពោធិសាត់ ២លើក ស្លាប់ ២នាក់ របួស១នាក់ ស្រី , ក្រចេះ ១លើក ស្លាប់២នាក់ របួស ១នាក់ , សៀមរាប ១លើក ស្លាប់ ១នាក់ របួស១នាក់ , កំពង់ធំ ១លើក ស្លាប់ ១នាក់ របួស១នាក់ , រតនគិរី ១លើក ស្លាប់ ១នាក់ និងខេត្តកែប ១លើក ស្លាប់ ១នាក់ របួស ២នាក់ ។
ចំណែក លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះ ឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២,៩៣០គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,១១៩គ្រឿង និងពិន័យសរុប ១,៨១១គ្រឿង៕
មតិយោបល់