ឧត្ដរមានជ័យៈ នៅថ្ងៃអាទិត្យ ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង ៨និង១៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១លើក រវាងរថយន្ត និងរថយន្ត នៅចំណុចលើកំណាត់ផ្លូវជាតិ លេខ២៦២៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧,១៨ ស្ថិតក្នុងភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បណ្តាលឲ្យរងរបួសធ្ងន់-ស្រាល មនុស្សចំនួន ០៧នាក់ និងស្លាប់ចំនួន ១នាក់៖
១.រថយន្តបង្កម៉ាក Lexus RX330 ពណ៌ស្ករ ពាក់ផ្លាកលេខ ព្រះសីហនុ 2A.2226 បើកបរដោយឈ្មោះ ឆេង វី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ អាជីវករ រស់នៅភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បើកបរតែម្នាក់ឯក (គ្មានរងរបួស) ក្នុងទិសដៅពីលិចទៅកើត។
២.រថយន្តរងគ្រោះម៉ាក Mitsubishi Triton ពណ៌ស ពាក់ផ្លាកលេខ ចង្កូតស្តាំ OMC.8789 បើកបរដោយឈ្មោះ ឆាន់ ភេទប្រុស អាយុ ៦៨ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (គ្មានរងរបួស) បើកបរក្នុងទិសដៅពីកើតទៅលិច អ្នករួមដំណើរចំនួន ៨នាក់ ក្នុងនោះ រងរបួសធ្ងន់-ស្រាល ចំនួន ៧នាក់ និងស្លាប់ម្នាក់៖
-ជនរងគ្រោះឈ្មោះ ធី ភេទស្រី អាយុ ៥៧ឆ្នាំ មានទីលំនៅ ភូមិថ្នល់កែង ឃុំថ្លាត ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រងរបួស (ស្លាប់នៅនឹងកន្លែងកើតហេតុ)។
-ស្ថានភាពផ្លូវ៖ ផ្លូវត្រង់។
-មូលហេតុ៖ រថយន្តបង្ក បើកបរក្នុងស្ថានភាពស្រវឹង។
ក្រោយពេលកើតហេតុកម្លាំងជំនាញចរាចរណ៍ នៃអធិការដ្ឋាន បានហៅឡានពេទ្យ ដឹកអ្នករងរបួសទៅសង្គ្រោះព្យាបាលរបួសនៅមន្ទីរពេទ្យស្រអែម និងធ្វើការត្រួតពិនិត្យ វាស់វែងកន្លែងកើតហេតុ។ ចំណែកវត្ថុតាងទាំងសងខាង កម្លាំងជំនាញបានហៅរថយន្តស្ទួច យកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕
មតិយោបល់