ភ្នំពេញ៖ នៅល្ងាចថ្ងៃ៥ មេសាប្រតិភូគណៈកម្មាធិការប្រជាជនវៀតណាម ខេត្តគៀនយ៉ាង និងជាអនុប្រធាន ប្រចាំការនៃ
គណកម្មាធិការ បក្សខេត្ត ដឹកនាំដោយលោកស្រីដាំង ទ្វៀត ឯម ជាប្រធានបានជួបសម្តែងការគួរសមនិងជូនពរ អាជ្ញាធរ រាជធានី
ក្នុងឱកាសបុណ្យ ប្រពៃណីចូលឆ្នាំខ្មែរ ដែលនឹងឈានចូលមកដល់នាថ្ងៃទីខាងមុខនេះ។
អភិបាលរងរាជធានីភ្នំពេញ លោក ប៊ុន សេរី ក្នុងឱកាសនោះបានមានប្រសាសន៍ស្វាគមន៍ ចំពោះគណៈប្រតិភូទាំងអស់
ដែលបានយកចិត្តទុកដាក់និងចំណាយពេលវេលាក្នុងការមកសួរសុខទុក្ខនិងជូនពរដល់សាលារជធានីភ្នំពេញពិសេសក្នុងពេលដែល
ប្រទេសកម្ពុជាទាំងមូល នឹងប្រារព្ឋពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅពេលខាងមុខនេះ។
ជាមួយគ្មានេះលោកអភិបាលរងរូបនេះក៏ បានលើកឡើងពីការរីកចំរើនរបស់រាជធានីដែលសព្វថ្ងៃ កំពុងការប្រឈមចំពោះ
ការកកស្ទះចរាចរណ៍គឺដោយសារកំណើនយានយន្តមានកំណើនកើនឡើង ដោយសារជីវភាព ប្រជាជនក្នុងរាជធានីមានកំរិត
ជីវភាពកាន់តែធូរធារ។
លោកស្រីដាំង ទ្វៀត ឯម ប្រធានប្រតិភូគណៈកម្មាធិការប្រជាជនវៀតណាមខេត្តគៀនយ៉ាងនិងជាអនុប្រធានប្រចាំការ
នៃគណកម្មាធិការបក្សខេត្តក្នុងឱកាសនោះបានមានប្រសាសន៍ ចូលរួមសាទរនិងជូនពរ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីកម្ពុជា
ក្នុងភាតរៈភាពរវាងប្រទេសភូមិផងរបងជាប់គ្នា ហើយពិសេសនោះគឺការសាមគ្គីគ្នាដូចជាបងប្អូនក្នុងការធ្វើឲ្យសេដ្ឋកិច្ច វប្បធម៌
នៃប្រទេសនីមួយៗដើម្បីផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការគ្នាជួយគ្នាទៅវិញទៅមកឲ្យមានការរីកចំរើនទៅអនាគត។
ក្នុងឱកាសនោះប្រតិភូគណៈកម្មាធិការប្រជាជនវៀតណាមខេត្តគៀនយ៉ាងក៌បានជូនវត្ថុអនុស្សាវរីយ៍ទៅវិញទៅមកព្រមទាំងអញ្ជើញពិ
និត្យនូវប្លង់គោលសាលារាជធានីផងដែរ។ ក្នុងអំឡុងនៃការចុះមកសួសុខទុក្ខនិងជូនពរនេះគណៈប្រតិភូគណៈកម្មាធិការប្រជាជន
វៀតណាមខេត្តគៀនយ៉ាងក៏បានអញ្ជើញជូនពរ ស្ថាប័នមួយចំនួនទៀតផងដែរ ក្នុងនោះរួមមាន សួរសុខទុក្ខនិងជូនពរឆ្នាំថ្មី
នៅអគ្គនាយកដ្ឋានស្នងការដ្ឋាននគរបាលជាតិ កងរាជះវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានកងទ័ពជើងគោក យោធភូមិភាគទី3
និងនៅខេត្តតាកែវផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់