ភ្នំពេញៈ បុរសម្នាក់មិនដឹងមានវិបត្តិអ្វីបានធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាតែមិនសម្រេច ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២ និង៥នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ចំណុចលើស្ពានជ្រោយចង្វាមិត្តភាពកម្ពុជា-ជប៉ុន ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
តាមសមត្ថកិច្ចរកឃើញកាតមួយសន្លឹករបស់ជនរងគ្រោះឈ្មោះ នុត ចាន់ឌឿន ភេទប្រុស អាយុ៣៣ឆ្នាំ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរការសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្នាក់នៅផ្ទះ៣១អឺ០ហ្សិតផ្លូវ២៤៧ភូមិ១៥ សង្កាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញជិះម៉ូតូមួយគ្រឿងម៉ាងឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ផ្លាកលេខភ្នំពេញ1BV 0052។
តាមប្រភពព័ត៌មានពី កើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូឡើងស្ពានជ្រោយចង្វា ពីលិចទៅកើតលុះដល់ហួសកណ្តាលស្ពាន បានឈប់ម៉ូតូដោយបន្សល់ទុក អាវពន្លឺមួយនៅម៉ូតូ រួចក៏លោតសម្លាប់ខ្លួនពីលើស្ពាន ចូលទៅក្នុងទន្លេតែភ្លាមៗនោះ ក៏ផ្អើលដល់ប្រជានេសាទដែរ ជាខ្មែរឥស្លាមដែលនៅក្នុងទន្លេក្នុងទឹកដី ខណ្ឌដូនពេញចេញទូកទៅជួយសង្គ្រោះទាន់ពេល។
ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅសួរនាំមុននិងប្រគល់ឱ្យក្រុមគ្រួសារយកត្រឡប់ទៅផ្ទះវិញ៕
មតិយោបល់