ព័ត៌មានជាតិ

ចុម!៧ថ្នេរហើយនៅសម្រួលទៀត

កណ្តាលៈ ករណីហិង្សាដោយចេតនានៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទី ចំណុចផ្ទះជនសង្ស័យ ភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះ០១ នាក់ឈ្មោះ នួន វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ នៅភូមិត្រពាំងស្មាច់ ឃុំម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យ០១នាក់ឈ្មោះ ឃុត ភារម្យ ភេទប្រុសអាយុ៤០ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរ នៅភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។
ផល់ប៉ះពាល់ជនរងគ្រោះមានរបួសក្បាលដេរចំនួន០៧ថ្នេរ។
វត្ថុតាងចាប់យក៖
-កៅអីជ័របាក់ជើង ពណ៌ក្រហម០១។
នៅមុនពេលកើតហេតុ ប្រពន្ធរបស់ជនរងគ្រោះឈ្មោះសុខ ធឿន បានទៅអង្គុយលេងបៀរនៅផ្ទះរបស់ជន
សង្ស័យ។ លុះដល់ម៉ោងកើតហេតុ ជនសង្ស័យឃើញជនរងគ្រោះមានសភាពស្រវឹងស្រាលហើយមកជេរប្រមាថ និង វាយលើប្រពន្ធឈ្មោះសុខ ធឿន ពេលនោះជនសង្ស័យបាននិយាយថា បើវាយគ្នាទៅវាយនៅផ្ទះទៅកុំវាយនៅផ្ទះខ្ញុំ ហើយជនរងគ្រោះឆ្លើយថាឯងកុំចេះដឹង ហើយបានយកកៅជ័រវាយទៅលើជនសង្ស័យមុន តែជនសង្ស័យគេចផុត ទើបជនសង្ស័យទាញកៅអីជ័រវាយទៅលើជនរងគ្រោះបណ្ដាលឲ្យបែកក្បាលដេរ ០៧ថ្នេរតែម្ដង។
ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់