ព័ត៌មានជាតិ

ជនជាតិ​បង់​ក្លា​ដែ​ស​ម្នាក់​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត​

​កណ្តាល: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត​ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៤​ ខែកុម្ភ:​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៧និង៣០​នាទី​ ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ ភូមិ​ព្រែក​ឡុ​ង​ សង្កាត់​តា​ក្តុល​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ បា​ហ្គែ​ត​ តា​រ៉ុ​ន​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ឥណ្ឌា​​ មុខរបរ​លក់ដូរ​ ទីលំនៅ​ភូមិ​-សង្កាត់​កើតហេតុ​ ។​
​ជនសង្ស័យ​ឈ្មោះ​ មី​ អ៊ឹម​ឌី​ហាម​ប៊ីត​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​បង់​ក្លា​ដែ​ស​ មុខរបរ​នៅផ្ទះ​ ទីលំនៅ​ភូមិ​-សង្កាត់​ កើតហេតុ​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ វេលា​ម៉ោង​០១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២១​ ។​

​វត្ថុ​តាង​ចាប់​យក​៖​ -​ម៉ូតូ​១​គ្រឿង​ម៉ាក ​CBR ​ពណ៌​ ទឹកក្រូច​ ផ្លាក​លេខ​ស្វាយ​រៀង​ 1E4383​ ។​ ​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់