ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តបុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង ៤ទៀបភ្លឺឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត បើកបុកទ្រូងផ្លូវ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលនៅទីតាំងចំណុចកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក KIA ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AA-9349 បើកបរដោយបុរសម្នាក់ បានរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បើកទៅមុខលែងរួច ដោយសាររថយន្ដបានគាបជាប់ជាមួយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ ទើបអ្នកបើកបរ បើកទ្វាររថយន្ត គេចចេញពីកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករបស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការវាស់វែង និងស្ទូចរថយន្តយកទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលមកដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕

មតិយោបល់