ស្វាយរៀងៈ យ៉ាងហោចណាស់មានកម្មករ កម្មការនីជាង៤៥នាក់រងរបួសធ្ងន់ស្រាល បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត កាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះ ដោយសារតែរថយន្តបើកវ៉ាជែងគ្នា បណ្តាលឲ្យជ្រុលចង្កូតក្រឡាប់ផ្ងារជើងឡើងលើចាក់កម្មករកម្មការនីចោលលើចិញ្ចើមថ្នល់រងរបួសធ្ងន់១៥នាក់ក្នុងនោះមានស្រ្តីមានផ្ទៃពោះម្នាក់ និងស្រាល៣០នាក់។
ក្រោយពីគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ សមត្ថកិច្ចបានហៅរថយន្តសាមុយដឹកអ្នករបួសធ្ងន់ទៅមន្ទីរខេត្តស្វាយរៀង និង៣០នាក់ដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិជីភូ៕















មតិយោបល់