បរទេស៖ ទំរង់លេងរបស់ក្រុមយក្សអេស្បាញ Barcelona ហាក់ដូចជាមិនសូវមានប្រសិទ្ធភាពសោះនៅក្នុងការប្រកួតក្នុងទឹកដិខ្លួនឯងកាលពីយប់មិញប៉ះនឹងក្រុម Granada ដោយបានត្រឹមលទ្ធផល១ទល់នឹង១។
ទោះបីជាបានគ្រប់គ្រងបាល់រហូតទៅដល់៧៧ភាគរយក្តីប៉ុន្តែ Barcelona មិនអាចរកគ្រាប់បាល់បានសោះទាំងតង់ទី១និងតង់ទី២និងទុកឲ្យក្រុមភ្ញៀវនាំមុខតាំងតែពីនាទីទី២ដោយកីឡាករ Duarte ។
ការប្រកួតអូសបន្លាយរហូតដល់នាទីទី៩០ទើបកីឡាករ Araujo បានរកបាន១គ្រាប់វិញធានាបាន១ពិន្ទុនៅសប្តាហ៍នេះទាំងប្រផិតប្រផោយហើយបើក្រឡេកទៅមើលការស៊ុតវិញ Barcelona ស៊ុតចេញបានតែ៧ដងនិងចំគោលដៅតែ៦ដងប៉ុណ្ណោះ៕
មតិយោបល់