ភ្នំពេញៈ យុវជនម្នាក់បានរងរបួស បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបត់មិនប្រយ័ត្ន ម៉ូតូគេចមិនផុត ក៏បុករថយន្ត បណ្ដាលឲ្យរងការខូចខាតទាំងសងខាង។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវចូលបុរីកាំកូស៊ីធី ត្រង់ចំណុចទល់មុខក្រុមហ៊ុនមួយកន្លែង ក្នុងភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
រថយន្តខាងលើម៉ាកគារ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2X 7954 បើកបរដោយបុរសជនជាតិចិនវ័យចំណាស់ម្នាក់។ ចំណែកម៉ូតូម៉ាក PCX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CR 9869 បើកដោយយុវជនម្នាក់។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តខាងលើ បានបើកតាមបណ្តោយផ្លូវបេតុង ផ្លូវចូលបុរីកាំកូស៊ីធី ទិសដៅពីទៅត្បូងទៅជើង ស្របគ្នាជាមួយម៉ូតូ ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានបត់ឆ្វេងឆ្លងផ្លូវ មិនប្រយ័ត្នក៏ត្រូវម៉ូតូខាងលើ បើកដោយយុវជនម្នាក់ ក្នុងល្បឿនគួរសម ជ្រុលទៅបុករថយន្តពីឆ្វេង បណ្តាលឲ្យដួលម៉ូតូអូសជាច្រើនម៉ែត្រ រងរបួសមុខ និងជើង ឯម៉ូតូនិងរថយន្តខូចខាត។
ក្រោយកើតហេតុ ម្ចាស់រថយន្តបាននាំអ្នករងរបួស ទៅគ្លីនិកក្បែរនោះ ដើម្បីព្យាបាលហើយថ្លៃព្យាបាល និងជួសជុលម៉ូតូ ភាគីខាងរថយន្តជាអ្នកចំណាយ ដើម្បីបញ្ចប់រឿង៕
















មតិយោបល់