ព័ត៌មានជាតិ

កម្មករចែកចាយស្រាបៀរ២នាក់និងកាំបិតខ្វែវ ៣ដើម ត្រូវសមត្ថកិច្ចឃាត់ជាប់

កោះកុងៈ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងវែង នៃ អធិការដ្ឋាន នគរបាល ក្រុង ខេមរភូមិន្ទ បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋឈ្មោះ ង៉េង ប៊ុនថៃ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង មុខរបរកម្មកររោងចក្រ ថាមាន ក្មេង ស្ទាវ មួយ ក្រុម បានយកកាំបិតដេញកាប់ខ្លួន និងមិត្តភក្កិមិនបាន ក៏ឈានដល់មក កាប់ម៉ូតូរបស់ ខ្លួន ដែល ទុក ចោល ។

ក្រោយទទួលបណ្ដឹង កម្លាំងអធិការដ្ឋាននគរបាល ក្រុង ខេមរភូមិន្ទ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ចុះស្រាវជ្រាវ រហូតឈាន ដល់ ឃាត់ខ្លួន បានមុខសញ្ញាជនសង្ស័យចំនួន ២នាក់ រួមមាន ៖
១.ឈ្មោះ សន សុថា (ហៅកុង) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ មុខរបរកម្មករចែកចាយស្រាបៀរ
២.ឈ្មោះ ជា វិចិត្រ (ហៅគីម) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ មុខរបរកម្មករចែកចាយស្រាបៀរ ។

ដកហូត វត្ថុ តាង ៖ កាំបិតខ្វែវចំនួន ០៣ ដើម ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង បានកសាងសំណុំរឿងចាត់ ការតាមនីតិវិធីច្បាប់ ចំណែក បក្សពួក ជនសង្ស័យ កម្លាំង ជំនាញ យេីង កំពុង ស្រាវជ្រាវ បន្ត ៕

 

មតិយោបល់