កណ្ដាលៈ នៅថ្ងៃអង្គារ១១កើត ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៩និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងម៉ូតូនិងមនុស្សបណ្ដើរកង់ បណ្តាលឲ្យស្លាប់ម្នាក់ នៅលើផ្លូវលេខ២៦១ ត្រង់ចំណុចភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្ដកណ្ដាល ។
ជនរងគ្រោះឈ្មោះ សុន ឈន ភេទស្រី អាយុ៦៤ ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ។
សភាពនៃរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើ មានមនុស្សម្នាក់ ឈ្មោះ សុន ឈន ភេទស្រី អាយុ៦៤ ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ បានជិះកង់តួស្រី ក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានចុះពីលើកង់ហើយបណ្ដើរឆ្លងផ្លូវ ទៅទិសខាងកើត ស្របពេលនោះ ក៏មានម៉ូតូមួយគ្រឿងម៉ាក ហុងដា C125 ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1GG3895 អ្នកបើកបររត់គេចខ្លួនបាត់ ធ្វើដំណើរពីជើង ទៅត្បូង ហើយបានមកបុកមនុស្សឈ្មោះ សុន ឈន ដែលបណ្ដើរកង់ឆ្លងកាត់ផ្លូវខាងលើ បណ្ដាលឲ្យរបួសធ្ងន់ដល់អ្នកបណ្ដើរកង់ ហើយបានបញ្ចូនទៅព្យាបាល នៅពេទ្យបង្អែករការកោង១ តែអ្នករងគ្រោះបានស្លាប់ ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។
ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ស្វាយអំពារ និងកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ហើយបានពិនិត្យកន្លែងកើតហេតុ និងវាស់វែង រួចបានយកម៉ូតូ និងកង់មករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។
សេចក្តីសន្និដ្ឋាន៖ ដោយអ្នកបណ្ដើរកង់ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ននៅពេលយប់ងងឹត ។ រីឯម៉ូតូម៉ាកហុងដា C125 ពាក់ផ្លាកលេខ ភ្នំពេញ1GG3895 បើកបរលឿន៕
មតិយោបល់