ព័ត៌មានជាតិ

ក្មេងម្នាក់ស្លាប់ និងមនុស្ស ៧នាក់ទៀត រងរបួសធ្ងន់ស្រាល ករណីក្រឡាប់រថយន្តដឹកអ្នកដំណើរ នៅខេត្តព្រះវិហារ

ព្រះវិហារ: នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ មានករណីក្រឡាប់រថយន្តដឹកអ្នកដំណើរ បណ្ដាលឲ្យស្លាប់ក្មេងម្នាក់ និងរងរបួសធ្ងន់ស្រាល ៧នាក់ សរុប ៨នាក់ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវលេខ៦២ ចន្លោះគីឡូមែត្រ លេខ៤៨-៤៩ ភូមិអូពោធិ៍ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។

រថយន្តរងគ្រោះម៉ាក ស្តារិច ពណ៌ស ពាក់ផ្លាកលេខ កំពង់ឆ្នាំង 2C-3339 មិនស្គាល់ឈ្មោះអ្នកបើកបរ (រត់គេច)។

មូលហេតុ៖ ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯអ្នកស្លាប់ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់