កំពង់ស្ពឺៈ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ មានករណីក្មេងសិស្សសាលាប្រុស-ស្រីចំនួន១៧នាក់ បានហូបប្រហិតលក់នៅក្នុងសាលារៀន បណ្តាលឲ្យពុល ស្ថិតនៅភូមិចេក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ ក្មេងសិស្សសាលាប្រុស-ស្រីចំនួន១៧នាក់ បានចេញសម្រាកលេងនាំគ្នា ទិញប្រហិតលក់ក្នុងសាលារៀនហូប ស្រាប់តែសិស្សសាលាម្នាក់ៗ មានអាការរាគ និងក្អួតចង្អោរ ត្រូវបានលោកគ្រូអ្នកគ្រូបញ្ចូនសិស្សទៅកាន់មណ្ឌលសុខភាពដើម្បីសង្គ្រោះបន្ទាន់ផងដែរ។
ករណីសិស្សពុលប្រហិតខាងលើនេះ មានចំនួន១៧នាក់ ១-ឈ្មោះ មឿន ស្រីនាត ភេទស្រី អាយុ៨ឆ្នាំ រៀនថ្នាក់ទី២,២-ឈ្មោះ ហ៊ឹម សុវណ្ណរ័ត្ន ភេទប្រុស អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣,៣-ឈ្មោះ កាំង សុវណ្ណមន្នី ភេទប្រុស អាយុ៩ឆ្នាំរៀនថ្នាក់ទី៣,៤-ឈ្មោះ យ៉ុង ស្រីណា អាយុ៨ឆ្នាំ ភេទស្រី រៀនថ្នាក់ទី២,៥-ឈ្មោះ ខាត់ ស្រីពៅ អាយុ៦ឆ្នាំ ភេទស្រី រៀនថ្នាក់មតេយ្យ,៦-ឈ្មោះ អឿន វិបុល ភេទប្រុស អាយុ១២ឆ្នាំ រៀនថ្នាក់ទី៦,៧-ឈ្មោះ សុង លីលី ភេទស្រី អាយុ៩ឆ្នាំ រៀនថ្នាក់ទី៣,៨-ឈ្មោះ មាន សោភា ភេទស្រី អាយុ៥ឆ្នាំ រៀនថ្នាក់មតេយ្យ,៩-ឈ្មោះ ថន លីម៉ៅ ភេទប្រុស អាយុ១០ឆ្នាំ រៀនថ្នាក់ទី៤,១០-ឈ្មោះ ថន សៀវអ៊ីញ ភេទស្រី អាយុ៧ឆ្នាំរៀនថ្នាក់ទី១,១១-ឈ្មោះ ភុន បូផា ភេទស្រី អាយុ១១ឆ្នាំរៀនថ្នាក់ទី៣,១២-ឈ្មោះ ប៊ុន ស្រីប៉ុន ភេទស្រី អាយុ១៣ឆ្នាំរៀនថ្នាក់ទី៦,១៣-ឈ្មោះ កែ ចាន់អូន ភេទស្រី អាយុ១៣ឆ្នាំរៀនថ្នាក់ទី៤,១៤-ឈ្នោះ នៅ ណាទីន ភេទប្រុស អាយុ១២ឆ្នាំរៀនថ្នាក់ទី៤,១៥-ឈ្មោះ អ៊ិត ស្រីតី ភេទស្រី អាយុ៨ឆ្នាំរៀនថ្នាក់ទី២,១៦-ឈ្មោះ យ៉ុង សុខចាន់ ភេទស្រី អាយុ១២ឆ្នាំរៀនថ្នាក់ទី៤ និង១៧-ឈ្មោះ ជឿន សុខគា ភេទស្រី អាយុ១២ឆ្នាំរៀនថ្នាក់ទី៤។
សិស្សសាលាទាំង១៧នាក់ខាងលើនេះ បានជាសះស្បើយអស់ហើយ បន្ទាប់ពីលោកគ្រូអ្នកគ្រូបញ្ជូនទៅកាន់មណ្ឌលសុខភាព ដើម្បីសង្គ្រោះ មិនគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ៕
មតិយោបល់