បាត់ដំបងៈ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដោយកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ក្រុមជនល្មើសបានបង្កនូវសកម្មភាព អសន្តិសុខសណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋានខ្លះហើយបញ្ហានេះ ពិនិត្យឃើញ មានការលើកឡើងពីមហាជននៅមូលដ្ឋាន តាមរយៈបណ្តាញសង្គម ចំពោះចំណាត់ការរបស់សមត្ថកិច្ចនគរបាល ។ ផ្តើមចេញពីបញ្ហាខាងលើនេះលោក ឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការប្រជុំដាក់ផែនការជាបន្ទាន់ ភ្លាមៗដល់ថ្នាក់ដឹកនាំជំ នាញក៏ដូចគ្រប់ថ្នាក់ដឹកនាំ អធិការដ្ឋាននគរបាលក្រុង ស្រុកនិងអង្គភាពពាក់ព័ន្ធ ។
តាមវិធានការនេះ និងឆ្លងតាមលទ្ធផល នៃការស្រាវជ្រាវស៊ើបអង្កេតភ្លាមៗ ព្រមទាំងបានការសម្របសម្រួលទៅលើនីតិវិធីពីលោកគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរ បាលព្រហ្មទណ្ឌបានចាត់តាំងលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាបធ្វើការស្រាវជ្រាវ និងឈានទៅធ្វើការឃាត់ខ្លួន មុខសញ្ញាជាជនសង័្សយចំនួន០២នាក់ ដែលពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូរបស់ជនរងគ្រោះ នៅមូលដ្ឋានក្រុងបាត់ដំបងនាប៉ុន្មានថ្ងៃកន្លងទៅនេះ ដែលការឃាត់ខ្លួនចំនួន០២នាក់ នាពេលនេះនៅក្នុង ចំណោមបក្ខពួកមួយចំនួនទៀត ដែលកំពុងរត់គេចខ្លួន ហើយត្រូវបានសមត្ថកិច្ចបន្តស្រាវជ្រាវឃាត់ខ្លួន។
មុខសញ្ញាទាំងពីរនាក់នោះរួមមាន៖១-ឈ្មោះ ខ្វឿង យ៉ាំងជុង ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ២-ឈ្មោះ ឡៃ ហាំម៉ាត់ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ដកហូតម៉ូតូបានចំនួន ០២គ្រឿងដែលជារបស់ជនរងគ្រោះគឺ៖១-ម៉ូតូមួយគ្រឿងម៉ាក ហុងដា ZOOMER X ពណ៌ខ្មៅ ក្រហម ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ បាត់ដំបង 1AB 1591,២-ម៉ូតូមួយ គ្រឿងម៉ាក ហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ផ្លាកលេខ បាត់ដំបង 1L 4369សូមជម្រាបជូនថា កន្លងទៅមុខសញ្ញាទាំងនេះ បានធ្វើសកម្មភាព ស្ទាក់វាយប្លន់យកម៉ូតូរបស់ជនរងគ្រោះក្នុងពេលដែលជនរងគ្រោះធ្វើដំណើរ តែឯងពេលយប់និងក្នុងទីកន្លែងស្ងាត់ពី មហាជន។
ក្រោយធ្វើការស្រាវជ្រាវសមត្ថកិច្ចបានធ្វើការ ប្រគល់ម៉ូតូនេះជូនជនរងគ្រោះវិញ រីឯជនសង័្សយទាំងពីរនាក់បានរៀបចំសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់។
ក្នុងនាមថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង សូមអំពាវនាវចំពោះមហាជនទូទៅគ្រប់មជ្ឈដ្ឋាន សូមមេត្តាចូលរួមសហការ ផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរបាលភ្លាមៗ ក្នុងករណីជួបប្រទះនូវ បញ្ហាណាមួយទាក់ទងនឹងអំពើល្មើសច្បាប់ព្រោះកន្លងទៅនេះថ្នាក់ដឹកនាំស្នងការ បានផ្តល់លេខទូរស័ព្ទ ជាសាធារណៈចាប់ តាំងពីថ្នាក់ស្នងការរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ ក្រុង ស្រុកផង ដើម្បីឱ្យមហាជន លោកធ្វើការទំនាក់ទំនង និងផ្តល់នូវព័ត៌មានបានទាន់ពេលវេលា ករណីសមត្ថកិច្ចនគរបាល នៅ មូលដ្ឋានមិនបានបំពេញភារកិច្ចឬមិនបានដោះស្រាយសំណូមពររបស់មហាជន នៅមូលដ្ឋានបានទាន់ពេលវេលាទេនោះ អាចធ្វើការទំនាក់ ទំនងមកលេខស្នងការដោយផ្ទាល់ឬលេខ ក្រុម ការងារប្រតិកម្មរហ័សរបស់ស្នងការដ្ឋានគឺ 012 654449/012530230 ដើម្បីរិះរកវិធានការ ដោះស្រាយជូនបានទាន់ពេលវេលា៕
មតិយោបល់