ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវរថយន្តបើកកិនក្បាលស្លាប់យ៉ាងរន្ធត់ នៅផ្លូវជាតិលេខ៣

តាកែវ: កាលពីវេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីទ្បូម៉ែត្រ ៣៦-៣៧ ស្ថិតក្នុងភូមិផ្សារគុម្ពឫស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូពីរគ្រឿង និងរថយន្ត១គ្រឿង ក្នុងទិសដៅស្របគ្នា។

ដំណើររឿង៖ មុនកើតហេតុគេឃើញ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1FX-7582 ធ្វើដំណើរពីជើងទៅត្បូង បើកបរដោយឈ្មោះ ភិន សុភ័ណ្ឌ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ជាងទ្បាន (ពាក់មួកសុវត្ថិភាព) មានទីលំនៅភូមក្រទ្បោនភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានប៉ះជាមួយម៉ូតូផ្សេងទៀត មិនស្គាល់ម៉ាក (បើករត់បាត់) ក៏បានដួល ពេលនោះ ស្រាប់តែមានរថយន្ត១គ្រឿង មិនចាំម៉ាក បើកមកដល់កិនអ្នកបើកម៉ូតូចំក្បាល បណ្ដាលឲ្យស្លាប់ភ្លាមៗ ចំណែករថយន្តបើកគេចទៅទិសខាងត្បូងបាត់។

អ្នករួមដំណើរម៉ូតូរងគ្រោះ មានពីរនាក់៖
១. ឈ្មោះ ជិន ស្រីនាង ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរកម្មការនី មានលំនៅភូមិរំពើន ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត របួសស្រាល។
២.ឈ្មោះ ជិន ស្រីនិច ភេទស្រី មុខរបរ កម្មការនី មានទីលំនៅភូមិរំពើន ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត របួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង រួចយកវត្ថុតាង ទៅរក្សាទុក ដើម្បីស្រាយជ្រាវ ចាត់ការតាមនីតិវីធីច្បាប់។ ចំណែកសព ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់