ភ្នំពេញៈ នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២២និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលអោយមនុស្សស្លាប់ចំនួន០២នាក់នៅកន្លែងកើតហេតុ ។
សមត្ថកិច្ចឲ្យដឹងថាជនរងគ្រោះទី១ មានឈ្មោះ គុន សុភ័ណ្ឌ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ សន្តិសុខ មានទីលំនៅភូមិតាកុក ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត
បើកបរម៉ូតូម៉ាក HONDA C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FD-6826
ទី២អ្នករួមដំណើរ ឈ្មោះ ស្វាយ រិន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ សន្តិសុខ អាស័យដ្ឋានផ្ទះលេខ៧៤៤ ផ្លូវលំ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
បច្ចុប្បន្ន សពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារសពវិញ ៕
ព័ត៌មានជាតិ
មតិយោបល់