ព័ត៌មានជាតិ

ម្ដាយឡើងផ្លាស់ខោអាវ ទុកកូនចោលនៅក្រោមផ្ទះ បណ្ដាលឲ្យលង់ទឹកប្រឡាយស្លាប់

បាត់ដំបង: នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង ៥និង៣០នាទី នៅចំនុចបឹងខ្ចៅ ស្ថិតក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីក្មេងប្រុសម្នាក់លង់ទឹកស្លាប់។

ក្មេងរងគ្រោះឈ្មោះ ឌី ឌីន អាយុ ១ឆ្នាំ៤ខែ ត្រូវបានលង់ទឹកប្រទ្បាយស្លាប់ ខណ:ពេលដែលម្តាយទុកកូនចោលនៅក្រោមផ្ទះ ហើយខ្លួនក៏បានទ្បើងទៅលើផ្ទះដើម្បីផ្លាស់ខោអាវ ។

ករណីនេះកម្លាំងសមត្ថកិច្ចបានទទួលដំណឹងការស្លាប់ក្មេងប្រុសខាងលើពីអាណាព្យាបាលនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧និង០០នាទីព្រឹក៕

មតិយោបល់