ព័ត៌មានជាតិ

រថយន្តចុះចំណោតហ្វ្រាំងមិនស៊ីធ្លាក់ពីផ្លូវ បណ្ដាលឲ្យមនុស្ស ៣នាក់ រងរបួសធ្ងន់ស្រាល

ពោធិ៍សាត់: កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍(រថយន្ត ចុះចំណោតហ្វ្រាំងមិនស៊ី ធ្លាក់ពីផ្លូវ) នៅកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ១៦៣-១៦៤ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា រថយន្តម៉ាក ហុកឡរ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-5603 បើកបរដោយឈ្មោះ តាក់ ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិឡូបី សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (របួសធ្ងន់) និងរួមដំណើរ ២នាក់មានឈ្មោះដូចខាងក្រោម៖
១. រិទ្ធ រ៉ៃ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិឡូបី សង្កាត់ឬស្សីកែវ ខណ្ឌគីឡូលេខ៦ រាជធានីភ្នំពេញ (របួសស្រាល)។
២. ជួន ជាន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិចេក ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ជនរងគ្រោះ បញ្ជូនទៅមន្ទីពេទ្យខេត្ត ពោធិ៍សាត់ ៕

មតិយោបល់