ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆេះឃ្លាំងស្តុកអំបោះ ក្នុងរោងចក្រមួយ នៅខេត្តព្រះសីហនុ ទ្បានទឹកជាច្រើនគ្រឿង ចេញអន្តរាគមន៍

ព្រះសីហនុៈ កាលពីវេលាម៉ោង ១ និង០០នាទីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅក្នុងរោងចក្រលីនស៍តិចថាយ៍ ក្រុម៣៥ ភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ មានករណីអគ្គិភ័យឆេះឃ្លាំងស្តុកអំបោះ ក្នុងរោងចក្រ ០១កន្លែង។

អ្នកគ្រប់គ្រងឈ្មោះ ហ៊ា ហ៊ីម ភេទប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិចិន។

តាមប្រភពពីឈ្មោះ ខៀវ ចំរ៉ុង ភេទប្រុស អាយុ ៥៥ ឆ្នាំ មុខរបរ សន្តិសុខយាម នៅទ្វារខាងមុខ រោងចក្រ បានឲ្យដឹងថា មុនកើតហេតុ គាត់ឃើញមានផ្សែងហុយចេញពីក្នុងឃ្លាំង ដែលចាក់សោរបិទទ្វារជិត គ្មានកម្មករធ្វើការទេ។ ពេលនោះ គាត់បានឲ្យរដ្ឋបាលយកសោរចាក់ បើកទ្វារឃ្លាំង ក៏ឃើញមានភ្លើងឆេះ រួចរាយការណ៍ឲ្យ សមត្ថកិច្ច ចុះជួយអន្តរាគមន៍។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី។ ខូចខាតឃ្លាំង ទំហំ ២០×៤៥ ម៉ែត្រ និងសម្ភារៈក្នុងឃ្លាំងទាំងស្រុង។

ករណីនេះ ចេញរថយន្តអន្តរាគមន៍សង្គ្រោះសរុបចំនួន ០៨ គ្រឿង៖
– ស្នងការដ្ឋាននគរបាលខេត្ត ០២ គ្រឿង ប្រើប្រាស់ទឹក ៣០ ឡាន ។
– កងរាជអាវុធហត្ថខេត្ត ០១ គ្រឿង ប្រើប្រាស់ទឹក ១៥ ឡាន ។
– កំពង់ផែស្វយ័តក្រុងព្រសីហនុ ០៣ គ្រឿង ប្រើប្រាស់ទឹក ៤៥ ឡាន។
– អង្គភាព ង៧០ ០២ គ្រឿង ប្រើប្រាស់ទឹក ៣០ ឡាន។

គ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង ២០ និង៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល មិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ៕

មតិយោបល់