ព័ត៌មានជាតិ

ព្យុះទី៥ ឈ្មោះ អូមេស៍ អាចធ្វើឲ្យមានភ្លៀងធ្លាក់តិចៗនៅកម្ពុជា

ភ្នំពេញៈ យោងតាមក្រសួងធនធានទឹក និងឧត្តុនិយម នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ បានឲ្យដឹងថា ព្យុះទី៥ ឈ្មោះ អូមេស៍ អាចធ្វើឲ្យមានភ្លៀងធ្លាក់តិចៗនៅកម្ពុជា។

តាមការពិនិត្យមើលលើស្ថានភាពអាកាសធាតុ ឃើញថា ព្យុះទី៥ ឈ្មោះ អូមេស៍ (OMAIS) ដែលបានកើតទ្បើង ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក រយៈពេល ៥ថ្ងៃ មកហើយនេះ បាននិងកំពុងស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរប្រទេសជប៉ុន។

ព្យុះនេះ បានស្រូបយកប្រព័ន្ធសម្ពាធទាប និងពញរះរាជាណាចក្រកម្ពុជាយើង ឲ្យថមថយទាំងស្រុង។ ទន្ទឹមនោះឥទ្ធិពលរបស់វា ក៏បានធ្វើឲ្យមានខ្យល់ខ្លាំងនៅរយៈកម្ពស់ថែមទៀត។ ជាមួយគ្នានេះ ក៏មានកកើតទ្បើងនូវ សម្ពាធទាបសកម្ម នៅភាគខាងជើងកោះតៃវ៉ាន់ និងព្យុះទី៦ ឈ្មោះ កុនសុន ដែលកំពុងស្ថិតនៅឆ្ងាយក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ លក្ខណៈទាំងនេះ ជាឥទ្ធិពលធ្វើឲ្យមានភ្លៀងធ្លាក់តិច ទាំងក្នុងអាងទន្លេមេគង្គ ក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជាយើង៕

photo_2016-08-09_18-29-59

មតិយោបល់