រដ្ឋាភិបានីហ្សេរីយ៉ាបាននិយាយថា នឹងខឹតខំរំដោះក្រុមនិស្សិតជាង២០០ នាក់ដែលត្រូវក្រុមបូកូហារ៉ាមចាប់ខ្លួន។ ព័ត៌មានខាងលើបានធ្វើឱ្យសាច់ញាតិ ក្រុមគ្រួសារមានភាពសប្បាយរីករាយ យ៉ាងខ្លាំងដោយមានក្ដីសង្ឃឹមថា កូនៗ របស់ពួកគាត់នឹងបានវិលត្រឡប់មកផ្ទះ វិញ។
ប្រភពព័ត៌មានពីរដ្ឋាភិបាននីហ្សេរី យ៉ាបានឱ្យដឹងថា និស្សិតជាង២០០នាក់ ត្រូវក្រុមបូកូហារ៉ាមចាប់ខ្លួន និងត្រូវ រំដោះវិញនៅថ្ងៃទី២១ ខែតុលា ។ រដ្ឋាភិ បាលនីហ្សេរីយ៉ាបានព្រមព្រៀងជាមួយ ក្រុមឧទ្ទាមបូកូហារ៉ាមកាលពីថ្ងៃទី១៨ ខែតុលា ពីបទឈប់បាញ់ហើយក៏មានកិច្ចព្រមព្រៀងឱ្យដោះលែងក្រុមនិស្សិត ដែលពួកគេចាប់ខ្លួននោះផងដែរ ។ ទីតាំងដែលដោះដូរនិស្សិតទាំងនោះមក វិញ មិនត្រូវបានប្រាប់ឱ្យដឹងជាមុន នោះឡើយ ។
ព័ត៌មានពីការដោះលែងខាងលើធ្វើ ឱ្យគ្រួសារជាច្រើនសប្បាយរីករាយជា ខ្លាំង ។ លោកស្រី Hauwa Abdullahi ម្ដាយរបស់និស្សិតម្នាក់ដែលត្រូវក្រុម បូកូហារ៉ាមចាប់បានឱ្យដឹងថា លោកស្រី បានបន់ស្រន់ជារៀងរាល់ថ្ងៃ ឱ្យកិច្ចព្រម ព្រៀងឈប់បាញ់មានប្រសិទ្ធភាពដើម្បីកូនរបស់លោកស្រីមកជួបជុំគ្រួសារវិញ។
ចាប់តាំងពីឆ្នាំ២០០៩ ក្រុមបូកូហា រ៉ាមបានក្រោកឈរឡើងបង្កើតរដ្ឋអ៊ិស្លាម មួយនៅភាគខាងជើងនីហ្សេរីយ៉ា ហើយ ការបង្កើតតំបន់ផ្ដាច់ខ្លួននោះបានគំរាម កំហែងយ៉ាងខ្លាំងដល់សន្ដិសុខនីហ្សេរីយ៉ា បង្កឱ្យមានការប៉ះទង្គិចគ្នារវាងក្រុមបូកូ ហារ៉ាម នឹងទាហានរដ្ឋាភិបាលបណ្ដាល ឱ្យមានអ្នកស្លាប់ជាង១ម៉ឺននាក់ និងពល រដ្ឋរាប់សិបម៉ឺននាក់ភៀសខ្លួនទៅកាន់ តំបន់មានសុវត្ថិភាព៕
មតិយោបល់