ព័ត៌មានជាតិ

ក្មេងស្រីអាយុ១៣ខែម្នាក់ ដើរលេងជិតលូ រអិលជើងធ្លាក់ទឹកលង់ស្លាប់

កំពង់ធំ: នៅថ្ងៃសៅរ៍ ១៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង១៤និង២០នាទី មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក បណ្តាលឲ្យក្មេងស្រីអាយុ១៣ខែម្នាក់ស្លាប់ ស្ថិតនៅ ភូមិអំពិល ឃុំសាន់គរ ស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ ។

សាកសពជនរងគ្រោះឈ្មោះ កឺស ធូន ភេទស្រី អាយុ១៣ខែ។

មូលហេតុ៖ ដើរលេងជិតលូបណ្តាលឱ្យរអិលជើងធ្លាក់ទឹកលង់ស្លាប់។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន បានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់