ព័ត៌មានជាតិ

ម៉ូតូកង់បីឥណ្ឌា១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ ១HV-1245 បានចតចោល នៅខណ្ឌទួលគោក

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១២និង៥០នាទី មានប្រជាពលរដ្ឋបានមករាយការណ៍ជូនប៉ុស្តិ៍ថា មានរ៉ឺម៉កកង់បីឥណ្ឌា ១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ ១HV-1245 បានចតចោលតាំងពីយប់ នៅមុខផ្ទះលេខ៤៩ ផ្លូវ២៦៩ ក្រុមទី២៦ ភូមិ១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បច្ចុប្បន្នត្រូវបានយកមករក្សាទុកនៅអធិការនគរបាលខណ្ឌទួលគោក ឬទំនាក់ទំនងលេខទូរស័ព្ទ៖ 012 44 36 36 ៕

មតិយោបល់