ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានបុរសម្នាក់ ជាបុគ្គលិកធ្វើការនៅហាងផ្នែកក្រឡុកស្រា បានជិះម៉ូតូម៉ាកហុងដាគុប ទៅបុកនឹងខឿនផ្លូវ បណ្តាលឲ្យដួលបានស្លាប់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១២និង៣០នាទីយប់ ឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវវេងស្រេង ទល់មុខនឹងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា សពជនរងគ្រោះមានឈ្មោះ អ៊ុំ សុភ័ក្រ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិទ្រា១ ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងស្រុកកំណើតនៅខេត្តតាកែវ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការពិនិត្យនិងវាស់វែង ធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/7v9CukpZlig








មតិយោបល់