ព័ត៌មានជាតិ

គួរឲ្យអាសូរ! បុរសម្នាក់ ជិះម៉ូតូបុករថយន្តនគរបាល បណ្តាលឲ្យស្លាប់ នៅផ្លូវជាតិលេខ១

កណ្តាល: នៅថ្ងៃសៅរ៍ ១៥កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២២ និង ២៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាង ម៉ូតូ និង រថយន្ត បណ្តាលឲ្យស្លាប់មនុស្សម្នាក់ នៅផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៩-២០ ភូមិ គគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សភាពនៃរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ០១គ្រឿង ម៉ាកហុងដា CBR ព៌ណខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HU.1424 (ទិសដៅភ្នំពេញអ្នកលឿង )អ្នកបើកបរ ឈ្មោះ ស៊ិញ ឆស៊ិង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ អូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ លុះពេលបើកមកដល់កន្លែងកើតហេតុ បានបុករថយន្ត០១ គ្រឿង ម៉ាក LAND CRUISER ពណ៌ស ផ្លាកលេខ នគរបាល 2.5553 (ទិសដៅអ្នកលឿងភ្នំពេញ) អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន)បណ្តាលឲ្យបុរសម្នាក់ស្លាប់។

ក្រោយកើតហេតុសមត្ថកិច្ចយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្នាននគរបាលស្រុកកៀនស្វាយ ។ សាកសពជនរងគ្រោះប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីអ្នកបើករថយន្តធ្វេសប្រហែស រំលោភចូលមកលើ ចំណែកផ្លូវនៃយានយន្តដែលមានទិសដៅផ្ទុយ៕

មតិយោបល់