ព័ត៌មានជាតិ

មុខសញ្ញាឆក់យ៉ាងសកម្ម នៅក្នុងខណ្ឌពោធិ៍សែនជ័យចំនួន២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: មុខសញ្ញាជំនាញឆក់កាបូប ទូរស័ព្ទយ៉ាងសកម្ម ដែលតែងតែធ្វើសកម្មភាព នៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងសមត្ថកិច្ចតាមឃាត់បាននៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១មានឈ្មោះ វ៉ិត រ៉ាវី អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិថ្មី សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ទី២ឈ្មោះ មាន សីហា អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២បាន ឲ្យបានដឹថា ពេលកន្លងមកធ្លាប់ធ្វើសកម្មភាព ទូរស័ព្ទបានសម្រេចចំនួន២លើក ដោយមិនចាំថ្ងៃ ក្នុងខែកក្កដា និងខែសីហា ឆ្នាំ២០២០នេះ ។

ក្រោយពីស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យរួច កម្លាំងសមត្ថកិច្ចបានកាសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់