ព័ត៌មានជាតិ

Update៖​ កម្មករដឹកគុយទាវម្នាក់​ ជិះម៉ូតូសណ្តោងរ៉ឺម៉ក បុកគូទរថយន្តដឹកកម្មករ-កម្មការិនីពេញទំហឹង បណ្តាលឲ្យស្លាប់មួយរំពេច

ភ្នំពេញ: បុរសជាកម្មករដឹកគុយទាវម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូសណ្តោងរ៉ឺម៉កទៅបុករថយន្តដឹកកម្មករកម្មការិនីពីក្រោយ កាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមហាវិថីអូស៊ីអាយស៊ី កែងផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ សាម៉ុន តារា អាយុ៣៩ឆ្នាំ មុខរបរកម្មករដឹកសរសៃគុយទាវ មានទីលំនៅភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្នាក់នៅបច្ចប្បន្នក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានប្រពន្ធ និងកូនប្រុសស្រី២នាក់ ក្នុងបន្ទុក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ ឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបានឈប់នៅលើផ្លូវមហាវិថីអូស៊ីអាយស៊ី ដើម្បីដឹកកម្មករខណ:ដែលកម្មករប្រុសស្រី ឡើងលើរថយន្តបាន៤នាក់​នៅឡើយហើយកម្មករ​ដែលត្រូវជិះរថយន្តនោះប្រមាណ៣០នាក់​ស្រាប់តែម៉ូតូសណ្តោងរ៉ឺម៉កដឹកគុយទា​ដែលជិះដោយជនរងគ្រោះ ដៃម្ខាងកាន់ទូរស័ព្ទនិយាយ​ ស្រាប់តែជ្រុលមកបុករថយន្តពេញទំហឹង​ បណ្តាលឱ្យតៃកុងម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុសមត្ថកិច្ចចរាចរណ៍មកវាស់វែង យកវត្ថុតាងគឺម៉ូតូនិងរថយន្តរួមទាំងតៃកុងរថយន្ត​ ទៅការិយាល័យចរាចរណ៍រាជធានី ចាត់ការតាមនីតិវិធី៕

មតិយោបល់