ព័ត៌មានជាតិ

ស្ពានស្ទឹងសំរោងអាចនឹងប្រឈមប្រកាសអាសន្ន បើភ្លៀងនៅតែបន្តធ្លាក់

ព្រះសីហនុ: នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថានភាព កម្ពស់ទឹកចំណុចស្ពានស្ទឹងសំរោងចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ទឹកឡើងមានកម្ពស់ ៥.៥០ម៉ែត្រ ពីបាតស្ទឹងរីឯធាតុអាកាសកំពុងមានភ្លៀង។

តាមការសន្និដ្ឋាន ទឹកអាចឡើងដល់កម្រិតត្រូវប្រកាសអាសន្ន ប្រសិនបើភ្លៀងនៅតែធ្លាក់ខ្លាំង ទោះជាយ៉ាងនេះក្តីបច្ចុប្បន្នចរាចរណ៍ធ្វើដំណើរទៅ មកធម្មតាការ៕(ប្រភពអ.ហ ៤០២)

មតិយោបល់