ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីប្រទះឃើញសាកសពទារកម្នាក់ គេដាក់ប្លុងចោលក្នុងសម្បកកេស នៅជាប់របងវិទ្យាល័យវត្តភ្នំ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅក្នុងសង្កាត់ស្រចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ដឹងពិតប្រាកដនោះទេ ។ ករណីខាងលើនេះ សមត្ថកិច្ចបានចុះទៅពិនិត្យសាកសពទារក ដែលគេដាក់ក្នុងសម្បកកេសប្លុងចោលនៅក្បែររបងវិទ្យាល័យវត្តភ្នំ ។
សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តនៅពេលក្រោយទៀត ៕


មតិយោបល់