ភ្នំពេញៈ ទារកម្នាក់សង្ស័យស្លាប់ហើយ ត្រូវម្តាយរុំក្រមាដាក់កេសបិទជិត យកមកទុកចោលជាប់របងវិទ្យាល័យវត្តភ្នំ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលដ្ឋ និងសមត្ថកិច្ច។
ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង១១ននិង៣០នាទីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ៧៤ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពញ។
តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ លក់ភេសជ្ជៈនៅប្រមាណ១០០ម៉ែត្រ ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តតូរីស២ទៅ៣គ្រឿង ឈប់នៅលើផ្លូវ៧៤ ក្បែរកេសនោះ ក្រោយមករថយន្តបានចេញទៅអស់ ប៉ុន្តែមិនយកកេសនោះទៅទេ ដោយគាត់គិតថា ជាទំនិញរបស់ប្រជាពលរដ្ឋ អ្នកជិះរថយន្ត ហើយម៉ិចបានមិនយកកេសនោះទៅ។
ប្រភពដដែលបន្តថា គាត់បានឃើញជនអនាថា យកជើងឆ្កឹះមើលតែគេមិនចាប់អារម្មណ៍ គាត់ក៏ប្រាប់ទៅអ្នកបោសសម្អាតម្នាក់ ឱ្យទៅមើល ស្រាប់តែយកជើងឆ្កឹះមើលទន់ៗ សង្ស័យថាសត្វឆ្កែងាប់ ទើបបើកកេសមើល ស្រាប់តែឃើញសពទារករុំជិត ដោយក្រមានៅក្នុងកេសនោះ គាត់ក៏ថតរួចប្រាប់ប្អូនគាត់ជាសន្តិសុខ ក៏រាយការណ៍ជាបន្តបន្ទាប់ បង្កការភ្ញាក់ផ្អើលតែម្តង។
ក្រោយពីការភ្ញាក់ផ្អើលនេះបន្តិច សមត្ថកិច្ចមូលដ្ឋានបានមកដល់ និងរាយការណ៍ប្រាប់ជំនាញចុះពិនិត្យ ធ្វើកោសល្យវិច្ច័យ ។ គេមិនទាន់ដឹងថា សពទារកស្លាប់ក្នុងផ្ទៃ ឬស្លាប់ក្រៅផ្ទៃឬក៏មានបញ្ហាអ្វីនោះទេ ព្រោះសមត្ថកិច្ចកំពុងធ្វើកោសល្យវិច្ច័យនូវឡើយ នៅវេលាម៉ោង៣រសៀលថ្ងៃដដែលនេះ៕
មតិយោបល់