ភ្នំពេញៈ មានហេតុការមួយបានកេីតឡេីងដោយគេសង្ស័យថាស្ត្រីវ័យជាង៤០ឆ្នាំម្នាក់ត្រូវថ្នាំសណ្តំប្អូនស្រីធម៌ពីរនាក់យកទ្រព្យសម្បត្តិអស់ពីខ្លួនដួលសន្លប់ស្តូក។
បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅត្រង់ចំណុចក្បែររបងវត្តថ្វាយបង្គំ មុខក្រុមហ៊ុនរិទ្ធមុនីដឹកជញ្ជូនអ្នកដំណើរ តាមបណ្ដោយផ្លូវលេខ១១៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះខាងលើបានធ្វើដំណើរចេញពីខេត្តសៀមរាបដោយរួមដំណើរជាមួយនិងប្អូនស្រីធម៌ពីរនាក់ខណៈពេលមកដល់ចំណុចផ្សារព្រែកព្នៅប្អូនស្រីធម៌ទាំងពីរនាក់បានចុះពីលើរថយន្តក្រុងទៅបាត់អស់។
ប្រភពបន្តថាពេលស្ត្រីរងគ្រោះជិះរថយន្តក្រុងមកដល់ចំណុចក្រុមហ៊ុនដឹកជញ្ជូនរិទ្ធមុន្នីក៏បានចុះពីលើរថយន្តក្រុងហើយដោយគ្មានលុយឱ្យថ្លៃជិះរថយន្តមួយរៀលនោះទេក្រោយមកស្រាប់តែគេឃើញគាត់ដើរកាន់សម្ភារមួយបាវទៅអង្គុយក្បែររបងវត្តថ្វាយបង្គំដោយស្ថានភាពរវើរវើយហើយបានដួលសន្លប់ស្តូកស្តឹងដែលគេសង្ស័យត្រូវថ្នាំសណ្តំរបស់អូនស្រីធម៌ទាំងពីររួចយកទ្រព្យសម្បត្តិអស់មួយចំនួនពីខ្លួន។
ប្រភពបានបន្តទៀតថាបន្ទាប់ពីឃេីញអាការះដូច្នេះហើយក៏បានមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចមូលដ្ឋានចុះមកទីតាំងកន្លែងកើតហេតុក៏បានហៅរថយន្តសាមុយមកដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រដេីម្បីសង្គ្រោះ៕
មតិយោបល់