ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! បុរសម្នាក់ផឹកទឹកថ្នាំពុលសម្លាប់ខ្លួន នៅខេត្តប៉ៃលិន

ប៉ៃលិនៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា វេលាម៉ោង០២និង៣០នាទីយប់ថ្ងៃពុធ ១៥កើត ខែ ភទ្របទ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា​ ឆ្នាំ២០២០ មានករណីមនុស្សស្លាប់ចំនួន ០១ករណីដោយផឹកទឹកខៀវ។

សាកសពឈ្មោះ តី ហៀប ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិ អូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់