ភំ្នពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស១៩នាក់បានស្លាប់ និងរបួសធ្ងន់ស្រាល ៥៣នាក់ (របួសធ្ងន់៣៧នាក់ របួសស្រាល ១៦នាក់) ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៣៦លើក រយៈពេល៣ថ្ងៃ នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក (ថ្ងៃទី៣០-៣១ ខែតុលា និងថ្ងៃទី១ ខែវិចិ្ឆកា ឆ្នាំ២០២០។
ប្រៀបធៀបឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃ ស្លាប់១០នាក់ កើន៩នាក់ រងរបួសធ្ងន់ស្រាល៧៧នាក់ ថយ ២៤នាក់ គ្រោះថ្នាក់ចំនួន៣៦លើក ៕
មតិយោបល់