ព្រះសីហនុៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៣ និង០០នាទី ទៀបភ្លឺ មានប្រជាពលរដ្ឋបានប្តឹងរាយការណ៍តាមរយៈប្រព័ន្ធហតឡាញ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថា នៅចំណុចបុរីគុជអាស៊ី ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី ជនជាតិចិនវាយគ្នា និង មានការផ្ទុះអាវុធ ០១គ្រាប់ ផងដែរ ។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញផែនការនគរបាលព្រហ្មទណ្ឌបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងសាកសួរពត៌មាននៅជុំវិញកន្លែងកើតហេតុ ទើបដឹងថា ក្នុងករណីនេះ មានជនរងគ្រោះ ០២នាក់ ហើយមានម្នាក់រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យចិន ថៃខាង ទើបកម្លាំងសមត្ថកិច្ចយើងបានទៅស្វែងរកជនរងគ្រោះទាំង ០២នាក់ បន្ទាប់ពីធ្វើការសាកសួរលំអិតអំពីហេតុការណ៍រួចមក កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យ ដោយមានការដឹកនាំសម្របសម្រួលផ្នែកនីតិវិធីផ្ទាល់ពីលោក ពេញ ពិសិដ្ឋ ព្រះរាជ្យអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងការចូលរួមសហការពីកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលទាំង៤ កម្លាំងសមត្ថកិច្ចយើងបានតាមចាប់ឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន ០៤នាក់ ជាបន្តបន្ទាប់ ។
+ជនរងគ្រោះទាំង ០២នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ Li Hai Yang ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) មានស្រុកកំណើតខេត្ត ហ៊ឺណាន នៃប្រទេសចិន បានជិះយន្តហោះពីខេត្ត ហឺណាន មកខេត្តព្រះសីហនុ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ មុខរបរ ម៉ៅការសំណង់នៅម្ដុំគុជអាស៊ី ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
+របួស៖ ស្រាល ។
២-ឈ្មោះ SONG WEN LONG ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) មានស្រុកកំណើតខេត្ត អ៊ូណាន នៃប្រទេសចិន បានជិះយន្តហោះពីខេត្ត អ៊ូណាន មកខេត្តព្រះសីហនុ នៅអំឡុងខែធ្នូ ឆ្នាំ២០១៩ មុខរបរ អចលទ្រព្យ ស្នាក់នៅបច្ចប្បន្ន ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
+របួស៖ ធ្ងន់ ចំត្រង់ក្រោយខ្នងខាងស្ដាំ ០១ កាំបិត (ប៉ះពាល់ដល់សួត) ,ចំស្នារខាងស្ដាំ ០១ កាំបិត ,ចំត្រង់ទ្រងខាងស្ដាំ ០១ កាំបិត (កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យចិន ថៃខាង) ។
+ជនសង្ស័យទាំង ០៤នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ JIANG NAN ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ E77437001 មានស្រុកកំណើត នៅខេត្ត LIAONING ប្រទេសចិន បានជិះយន្តហោះពីក្រុង ប៉ីជិន មកខេត្តព្រះសីហនុ នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២០ មុខរបរ ថៅកែក្រុមហ៊ុនវ័នធុងលិយូវកុងស៊ឺ ស្នាក់នៅបុរីគុជអាស៊ី ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ RAN SHUBING ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ E30697960 មានស្រុកកំណើត នៅខេត្ត CHONGQING ប្រទេសចិន បានជិះយន្តហោះពីក្រុង សៀងហៃ មកខេត្តព្រះសីហនុ នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៨ មុខរបរ អ្នកគ្រប់គ្រងក្លឹបកំសាន្ត កាសា២ ស្នាក់នៅ ស្ថិតនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ LI XIN ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានស្រុកកំណើត នៅខេត្ត ហៃឡុងជាំង ប្រទេសចិន បានជិះយន្តហោះពីខេត្ត គាន់តុង មកខេត្តសៀមរាប នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៧ មុខរបរ អង្គរក្សថៅកែក្លឹបកំសាន្ត កាសា២ ស្នាក់នៅ ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (ជនដៃដល់ និងជាអ្នកដែលមានអាវុធខ្លី)
៤-ឈ្មោះ WANG YAWEI ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានស្រុកកំណើត នៅខេត្ត ហឺណាន ប្រទេសចិន បានជិះយន្តហោះពីខេត្ត ហឺណាន មកខេត្តព្រះសីហនុ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៨ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។
+វត្ថុតាងចាប់យកបាន៖
-អាវុធខ្លី ០១ដើម ម៉ាក GLOCK 19 ពណ៌ទឹកប្រាក់-ខ្មៅ (គ្មានលេខសម្គាល់)
-បង់កាំភ្លើង ០១
-គ្រាប់ ៩mm ចំនួន ១៦គ្រាប់
-ស៊ីឡង់ (ឧបករណ៍សម្រាប់តកាណុងកាំភ្លើងមិនឲ្យឮសំឡេង) ០១ដើម
-រថយន្ត ០៣គ្រឿង៖
១-ម៉ាក ព្រូស ពណ៌ប្រផេះ ស្លាកលេខៈ ភ្នំពេញ 2BF-6807។
២-ម៉ាក TUNDRA ពណ៌ប្រផេះ ស្លាកលេខៈ ភ្នំពេញ 2AE-2004។
៣-ម៉ាក ហាយលែនឌឺ ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AK-5931 ។
ករណីនេះកើតឡើងដោយសារ នៅថ្ងៃកើតហេតុ ជនរងគ្រោះបានទៅទារប្រាក់ពីជនសង្ស័យ ហើយក៏មានការទាស់ពាក្យសម្តីគ្នារហូតឈានដល់ការប្រើប្រាស់ហិង្សាតែម្តង ហើយក្នុងខណៈពេលដែលកំពុងប្រតាយប្រតប់គ្នា ជនសង្ស័យឈ្មោះ LI XIN មានអាវុធខ្លីជាប់ខ្លួនក៏បានដកមកគំរាម ហើយជនរងគ្រោះបានមកប្រតាយប្រតប់ទៀត ទើបបណ្តាលឲ្យរាលកៃកាំភ្លើង ផ្ទុះចំនួន ០១គ្រាប់ ។
ចំពោះករណីនេះ ការិយាល័យជំនាញរបស់យើងកំពុងបន្តនីតិវិធី៕
ព័ត៌មានជាតិ
មតិយោបល់