ព័ត៌មានជាតិ

រន្ធត់ណាស់! បុរសម្នាក់ បើករថយន្តបុកប្ដីប្រពន្ធ ២នាក់ស្លាប់ និងរបួស នៅមុខក្រុមហ៊ុនផាសស្អេត

ភ្នំពេញ: នៅវេលាម៉ោង ១១ និង ៤២នាទីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចមុខក្រុមហ៊ុនផាសស្អេត ផ្លូវបុរីអង្គរ ក្រុម១ ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត១គ្រឿង បើកបុកមនុស្សស្លាប់របួស ២នាក់។

ជនរគ្រោះទី១.ឈ្មោះ សៀក ជោគជយ័ ភេទប្រុស អាយុ២០ ស្នាក់នៅមុខក្រុមហ៊ុនផាសស្អេត ផ្លូវបូរីអង្គរ ភូមិពោងពាយ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ស្លាប់នៅកន្លែងកើតហេតុ ត្រូវជាប្ដី និងទី២ឈ្មោះ សុខ កន្ធា ភេទស្រី អាយុ១៩ឆ្នាំ ស្រុកកំណើត ខេត្តព្រៃវែង ស្នាក់នៅកន្លែងកើតហេតុ ត្រូវជាប្រពន្ធ កំពុងសម្រាកនៅមន្ទីរពេទ្យ។

ដំណើររឿង៖ ដំបូងទ្បើយគេឃើញរថយន្តបង្កម៉ាក CAMRY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AT-7334 បើកបរដោយឈ្មោះ ហៃ ប៊ុននិន ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកជនរគ្រោះពេញទំហឹង ខណ:ដែលជនរងគ្រោះ កំពុងដេកយាមនៅមុខក្រុមហ៊ុនផាសស្អេត បណ្ដាលឲ្យបុរសជាប្ដីស្លាប់មួយរំពេច រីឯប្រពន្ធរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រោះ នៅមន្ទីរពេទ្យ។

បច្ចុប្បន្នជនបង្ក និងរថយន្ត ត្រូវបានសមត្ថកិច្ច ប្រគល់ជូនការិយាលយ័ចរាចរណ៍ ដើម្បីចាត់ការតាមនិតីវិធី៕

មតិយោបល់