ភ្នំពេញៈ កាលពីវេលាម៉ោង ១និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ២០០៤ កែងផ្លូវឧកញ៉ា ឌួង ងៀប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីម៉ូតូបើកបុករថយន្ត ខណៈកំពុងបត់ឆ្លងជិតផុត។
រថយន្តម៉ាក AUDI Q7 ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AW-7338 បើកបរដោយយុវជនកូនកាត់ចិនម្នាក់។
ម៉ូតូម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FQ-3483 បើកបរ និងរួមដំណើរដោយនារី ៣នាក់។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០៤ ពីកើតទៅលិចរួចស៊ីញ៉ូបត់ឆ្វេងឆ្លងផ្លូវ បានពាក់កណ្ដាលស្រាប់តែ ម៉ូតូម៉ាកខាងលើបើកបរ និងរួមដំណើរដោយនារី ៣នាក់ ធ្វើដំណើរបញ្ច្រាសទិសដៅគ្នា មកបុកពេញទំហឹង បណ្ដាលឲ្យបែកស្ដុបរថយន្ត ធ្លាក់កាង រីឯម៉ូតូខូចខាតមួយកំណាត់មុខ មនុស្សរងរបួសធ្ងន់ស្រាល។
ក្រោយពីកើតហេតុរថយន្តបម្រុងបើករត់គេច ប៉ុន្តែត្រូវប្រជាពលរដ្ឋឃាត់ជាប់ ចំពោះអ្នករងរបួសធ្ងន់ស្រាល បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរ ចំណែកវត្ថុតាងសមត្ថកិច្ច ធ្វើការវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕
មតិយោបល់