ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនបរទេសម្នាក់ បន្ទាប់ពីលួចអីវ៉ាន់ នៅក្នុងផ្សារអ៊ីអន២

ភ្នំពេញ: នៅថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០២០ វេលាម៉ោង ៧និង០០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចនំបុ័ង និងស្រា នៅចំណុចក្នុងផ្សារអ៊ីអន២ ផ្លូវ១០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនបរទេស ឈ្មោះ DAMIEL CASTAU ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិអាហ្សង់ទីន មុខរបរគ្មាន ស្នាក់នៅផ្ទះសំណាក់ ភូមិងូយ៉េស ខណ្ឌទួលគោក កាន់លិខិតឆ្លងដែនលេខ……………………..(…….សារធាតុញៀន) បានលួចបំបុ័ង និងស្រានៅក្នុងផ្សារអ៊ីអន២ ជនរងគ្រោះឈ្មោះ សោម ភ័ស ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្សាអ៊ីអន២ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារ:ខូចខាត៖ ស្រាស៊ីវ៉ាស់ ១៨ឆ្នាំ២ដប ។
សម្ភារ:បន្សល់ទុក៖ ស្រាស៊ីវ៉ាស់ ១៨ឆ្នាំ២ដប , នំបុ័ង២ដើម ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់