ព័ត៌មានជាតិ

បង្រ្កាបស្រ្តីម្នាក់ ជាមុខសញ្ញាជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន រួមនឹងវត្ថុតាង

បាត់ដំបង: នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ អនុវត្តតាមប្រ សាសន៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងអនុវត្តតាមមតិណែនាំរបស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលផែនជំនាញលោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀនបាន ដឹកនាំការ បង្រ្កាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនមួយករណីនៅសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដោយក្នុងនោះបានឃាត់ខ្លួនជនសង័្សយម្នាក់គឺ៖

១-ឈ្មោះ ផន ដានី ហៅម៉ុច ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង

ដកហូតបាន៖ ១-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន០៣ថង់ទម្ងន់៨,៣៨ក្រាម,២-ទូរស័ព្ទដៃ០១គ្រឿង និងសម្ភារ:សម្រាប់ប្រើប្រាស់គ្រឿញៀនមួយចំនួន។

នៅពេលនេះការិយាល័យជំនាញបានរៀបចំបញ្ជូនជនសង័្សយ និងវត្ថុតាង ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់