ព័ត៌មានជាតិ

កាប់ប្លន់យកម៉ូតូស្រស់បានសម្រេចភ្លាមៗនៅស្រុកស្អាង

កណ្តាលៈ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង១២និង២០នាទី រំលងអាធ្រាត្រ ចំណុចផ្លូវជាតិលេខ២១ជិតផ្ទះសំណាក់រស្មី៨៨ ភូមិទួលក្រសាំង
សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់ ឈ្មោះតាវ ជ្រូ ភេទប្រុស អាយុ៣២ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុន ទីលំនៅបច្ចុប្បន្នភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
*ផលប៉ះពាល់៖
-ជនរងគ្រោះមានរបួសស្នាម ត្រង់កដៃខាងឆ្វេង។
*ជនសង្ស័យ០២នាក់ ៖
-មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុជាង២០ឆ្នាំ (គេចខ្លួន)។
**វត្ថុតាងចាប់យក៖ គ្មាន។
*សម្ភារបាត់បង់៖
-ម៉ូតូ១គ្រឿងម៉ាក Honda c125ស៊េរី២០២០ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1IF-6102 ។
*សភាពរឿងហេតុ
មុនពេលកើតហេតុ ជនរងគ្រោះបានចូលរួមផឹកស៊ីជាមួយ មិត្តភក្តិ នៅកោះពេជ្រ។ លុះមកដល់វេលាម៉ោង
០៩យប់នាថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២០ ជនរងគ្រោះបាន ឈប់ផឹក ហើយជិះម៉ូតូតែម្នាក់ឯងត្រឡប់ទៅផ្ទះនៅឯភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល វិញ តែនៅពេលជិះមកដល់ម្តុំចាក់អង្រែលើ ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ ដាក់កម្លាំងវាស់ជាតិអាល់កុលហើយ
ឃាត់ខ្លួនជនរងគ្រោះនិងម៉ូតូយកទៅ
សាកសួរនៅប៉ុស្តិ៍ និងផាកពិន័យគាត់អស់លុយ៦ម៉ឺនរៀលរហូតដល់វេលាម៉ោង០០និង០៥នាទីរំលងអាធ្រាត្របានអនុញ្ញាត ឲ្យគាត់យកម៉ូតូជិះត្រឡប់ទៅផ្ទះវិញ។ រហូតមកដល់វេលាកើតហេតុខាងលើ នៅពេលគាត់ជិះតាមផ្លូវ២១ក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ជិតដល់ផ្ទះសំណាក់រស្មី៨៨ មានម៉ូតូ១គ្រឿងជិះឌុបគ្នា២នាក់ភេទ
ប្រុស អាយុជាង២០ឆ្នាំ រាងស្គម ជិះម៉ូតូម៉ាកអេសិចទ័រពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះមកកាក់ពីមុខម៉ូតូគាត់ឲ្យឈប់ ហើយគ្នាវាម្នាក់បានដកដាវសាម៉ូរៃ កាប់គាត់ចំត្រង់កដៃខាងឆ្វេង បណ្តាយរយៈដាច់សសៃ មានរបួសស្នាមហូរឈាមយ៉ាងច្រើន ហើយពួកវាបានដណ្តើមយកម៉ូតូគាត់ នាំគ្នាជិះគេចខ្លួនទៅទិសខាងត្បូង បត់តាមផ្លូវថ្មី តាមផ្លូវសិត្បូ ទៅបាត់។
បច្ចុប្បន្នករណីនេះ កម្លាំងយុត្តិធម៌ក្រុងតាខ្មៅនិងកម្លាំងជំនាញខេត្តសហការ កំពុងបន្តការ ស៊ើបអង្កេតស្រាវជ្រាវ ដើម្បីចាត់ការតាមនីតិវិធី៕

 

មតិយោបល់