ព័ត៌មានជាតិ

នគរបាលម្នាក់ ចងកសម្លាប់ខ្លួន​ ដោយមិនដឹងមូលហេតុ

ភ្នំពេញ: កាលពីថ្ងៃទី០៤ ខែវិច្ឆកា ឆ្នាំ២០២០ វេលាម៉ោង០៤ និង៤០នាទី មានករណីមន្រ្តីនគរបាលម្នាក់ចងកស្លាប់ នៅត្រង់ចំណុចផ្ទះលេខ១០១A ផ្លូវ១៩៦៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សាកសពជនរងគ្រោះឈ្មោះ ហ៊ីង ចាន់ធីវុធ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល ស្នាក់នៅកន្លែងកើតហតុខាងលើ ។

តាមការពិនិត្យរបស់គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ និងនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ជនរងគ្រោះស្លាប់ដោយចងកសម្លាប់ខ្លួន ហើយសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់