ព័ត៌មានជាតិ

Update៖ សមត្ថកិច្ចជំនាញ រកឃើញកាតមួយសន្លឹក សង្ស័យជាអត្តសញ្ញាណសពបុរសម្នាក់ ដេកស្លាប់ក្នុងការដ្ឋាន

ភ្នំពេញ : បុរសវ័យចំណាស់ម្នាក់ ជាកម្មករសំណង់ ដេកស្លាប់នៅក្នុងបន្ទប់កន្លែងការដ្ឋានសំណង់ផ្ទះល្វែង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆកា ឆ្នាំ២០២០ ស្ថិតនៅក្នុងសំណង់ផ្ទះល្វែង តាមបណ្តោយផ្លូវបេតុង ក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះខាងលើ មិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែគេហៅឈ្មោះក្រៅថា កុង ដោយសារតែគាត់មានអាយុច្រើន សព្វថ្ងៃគាត់ស្នាក់នៅទីតាំងកន្លែងកើតហេតុ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះខាងលើ ជាកម្មករសំណង់ ដោយមិនដែលឃើញមានបងប្អូនសាច់ញាតិណាមកសួរនាំឡើយ សង្ស័យតែគាត់មានតែម្នាក់ឯង ។ ដោយការហូបចុកជាមួយកម្មករសំណង់ដូចគ្នា ដោយព្រឹកឡើងគាត់ចេញទៅធ្វើការ និងល្ងាចត្រឡប់មកស្នាក់នៅទីតាំងខាងលើធម្មតា តែនៅព្រឹកកើតហេតុ​ ដោយមិនឃើញជនរងគ្រោះភ្ញាក់ដូចរាល់ដង និងអ្នកធ្លាប់ធ្វើការជាមួយតេជាច្រើនដង នៅតែមិនលើកទូរស័ព្ទទើបនាំគ្នាមកបើកមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ នាំគ្នាភ្ញាក់ផ្អើលរាយការណ៍ ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចុះពិនិត្យជាក់ស្តែងក្រោយកើតហេតុ ជំនាញកោសល្យវិច្ច័យក្រុង បានរកឃើញ កាតសន្តិសុខមួយសន្លឹកដោយមានបិទរូបថត និងមានឈ្មោះនៅក្នុងបន្ទប់ជនរងគ្រោះសង្ស័យគាត់ ធ្លាប់ធ្វើជាសន្តិសុខពីមុនមក ប៉ុន្តែគ្រាន់តែអ្នកសារព័ត៌មាន សុំមើលឈ្មោះ ដើម្បីផ្សាយស្វែងរកសាច់ញាតិបែរជាគាត់មិនឲ្យមើល តើមកពីមូលហេតុអ្វី បើគ្រាន់តែយកឈ្មោះផ្សាយ ដើម្បីស្វែងរកសាច់ ព្រោះនៅទីតាំងខាងលើ គ្មាននរណាម្នាក់ស្គាល់ពីគ្រួសារ និងស្រុកកំណើត គាត់ឬមួយសង្ស័យសពខាងលើ មានអាថ៌កំបាំងអ្វីពិសេស។

បច្ចុប្បន្នសពត្រូវបានពិនិត្យកោសល្យវិច័យនិងស្វែងរកសាច់ញាតិ ប៉ុន្តែអ្វីដែលសំខាន់មិនដឹងស្វែងរកតាមណា បើអត្តសញ្ញាណមួយសន្លឹក សង្ស័យជារបស់ជនរងគ្រោះជំនាញមិនឲ្យមើលផងហ្នឹង៕

មតិយោបល់