ឥណ្ឌា៖ យោងតាមសេចក្ដីរាយការណ៍ចុងក្រោយបំផុតបានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសឥណ្ឌា ដោយសារក្ដៅខ្លាំងបានកើងដល់ ២០០៥នាក់ ដែលនេះជាកំណត់ត្រាទី២ សម្រាប់ប្រទេសឥណ្ឌា ដែលមានអ្នកស្លាប់ជាង ២០០០នាក់ដោយសារតែបញ្ហាអាកាសធាតុ។
រដ្ឋដែលរងផលប៉ះពាល់ធំជាងគេគឺ Andhra Pradesh និង Telangana មានចំនួនអ្នកស្លាប់ ១.៩៧៩នាក់ ដោយក្នុងនោះភាគច្រើនបានស្លាប់ដោយសារខ្សោះជាតិទឹក ដាច់សរសៃខួរក្បាល កម្ដៅក្នុងខ្លួនឡើងខ្លាំង។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេ សម្រាប់ប្រទេសឥណ្ឌា ដោយកាលពីឆ្នាំ ១៩៩៨ ពលរដ្ឋឥណ្ឌាចំនួន ២៥៤១នាក់ បានស្លាប់ដោយសារតែសីតុណ្ហភាពឡើងខ្ពស់៕
មតិយោបល់