ព័ត៌មានជាតិ

គួរឲ្យអាសូរណាស់! ក្មេងអាយុ២ឆ្នាំ ដើរឆ្លងទឹកប្រឡាយ បណ្តាលឲ្យលង់ស្លាប់

កំពង់ធំៈ ថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង១៥និង៤៥នាទី មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក ស្ថិតនៅ ភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ ក្រឹម បុប្ផា ភេទស្រី អាយុ០២ឆ្នាំ ។

មូលហេតុ៖ ធ្វេសប្រហែសរបស់ឪពុកម្តាយ កូនដើរឆ្លងទឹកប្រឡាយ បណ្តាលឱ្យលង់ស្លាប់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យសាកសព រួចសន្និដ្ឋានថា ពិតជាស្លាប់ដោយសារលង់ទឹកប្រឡាយប្រាកដមែន បានប្រគល់ជូនឪពុកម្តាយយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់