ព័ត៌មានជាតិ

ម៉ូតូសេ១២៥ ភ្លើងស្តុបក្រហមមិនឈប់បន្ថែមល្បឿនទៅបុក ឡិចស៊ីNX200 ដែលជិះភ្លើងខៀវ ពេញទំហឹងរបួសធ្ងន់២នាក់

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CA-8321 បើកបរដោយបុរស២នាក់ លុះដល់ចំណុចភ្លើងស្តុបពណ៌ក្រហម មិនបន្ថយល្បឿនទេ បែរជាបន្ថែមល្បឿនទៅបុកផ្ទប់នឹងរថយន្តម៉ាក ឡិចស៊ីស ពណ៌ស NX200 ស្លាកលេខ ភ្នំពេញ 2AI-7752 ដែលកំពុងបើកឆ្លងកាត់ផ្លូវភ្លើងស្តុបខៀវ ត្រឹមត្រូវ ពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចជាប់របងស្ថានទូតចិន តាមផ្លូវម៉ៅសេទុង កែងនឹងផ្លូវលេខ១៧៣ ក្នុងខណ្ឌចម្ការមន៕

មតិយោបល់