សៀមរាបៈ កាលពីព្រឹកថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្នែកជំនាញបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ភ.ផ. ភេទស្រី ឆ្នាំកំណើត ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ (អាយុ១៨ឆ្នាំ) រស់នៅស្រុកពួក ជាសិស្សទី១២, ប្ដឹងចោទទៅលើឪពុកបង្កើតរបស់ខ្លួនឈ្មោះ ទ. ភ. អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅផ្ទះជុំគ្នា ពីបទរំលោភសេពសន្ថវៈប្រព្រឹត្តក្នុងឆ្នាំ២០១៤ ចំណុចលើផ្ទះរបស់ខ្លួន(សម្រេចចំនួន១ លើក) ។
អង្គហេតុ៖ តាមការរៀបរាប់របស់នាងរងគ្រោះថា អំឡុងឆ្នាំ២០១៤ កាលនាងមានអាយុ១៤ឆ្នាំ ឪពុករបស់នាង តែងមានទំនាស់ក្នុងគ្រួសារ ជាមួយម្ដាយនាង និងតាមហួងហែងកំណត់ពេលវេលារៀនសូត្រ មិនឱ្យនាងមានមិត្តភក្តិ ឬក៏ដើរលេងខុសម៉ោងសិក្សា និងព្យាយាមប៉ុន់ប៉ង ចង់បានការរួមភេទ ជាមួយនាងជាកូនជាច្រើនដង ។ ជាក់ស្ដែងក្នុងឆ្នាំ២០១៤ ដដែល ថ្ងៃ.ខែ នាងមិនចាំ វេលាពេលយប់ម៉ោងប្រហែល៧និង00នាទី នាងនៅលើផ្ទះជុំជាមួយឪពុក ចំណែកម្ដាយនិងប្អូនស្រី ដើរលេងផ្ទះអ្នកភូមិជាមួយគ្នាមិននៅផ្ទះ ពេលនោះឪពុកនាងបានប្រើរូបភាព គំរាមបង្ខំសម្រាតសម្លៀកបំពាក់នាង ហើយរួមភេទជាមួយនាងសម្រេច ១លើក ចំណុចលើផ្ទះ រួចគំរាមមិនឱ្យនាងប្រាប់ម្ដាយ ឬអ្នកណា ។ ជាបន្តបន្ទាប់ក្រោយមកទៀតឪពុកតែងតែព្យាយាមប៉ុនប៉ង និងចង់បានការរួមភេទ ជាមួយរូបនាងជាច្រើនលើក ប៉ុន្តែនាងព្យាយាមគេចរហូតមកដល់ពេលនេះ ពុំមានការរួមភេទទៀតទេ ។
នៅថ្ងៃចន្ទ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដោយមានការភ័យខ្លាចទើបនាងសម្រេចចិត្តប្រាប់រឿងដល់ម្ដាយ នឹងតេទូរស័ព្ទប្រាប់បងប្រុសជាកូនម្ដាយជាមួយប្ដីទី១ ដែលរស់នៅធ្វើការប្រទេសថៃ ពេលនោះម្ដាយ និងឪពុកនាង សុំអង្វរនាងកុំឲ្យប្ដឹង តែនាងបានគេចចេញពីផ្ទះទៅរស់នៅផ្ទះពូ នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប នឹងមកដាក់ពាក្យបណ្ដឹងនៅថ្ងៃនេះ សុំការអន្តរាគមន៍ពីសមត្ថកិច្ចអនុវត្តទៅតាមផ្លូវច្បាប់ទៅលើអំពើរបស់ឪពុកប្រព្រឹត្តមកលើរូបនាង។
ក្រោយបានការអនុញ្ញាតពីលោកនាយការិយាល័យជំនាញ និងលោកព្រះរាជអាជ្ញា បង្គាប់ឲ្យកោះហៅជនសង្ស័យជាឪពុក រួមទាំងម្ដាយ ជនរងគ្រោះ មកសាកសួរ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឪពុក បានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពរួមភេទ ទៅលើកូនស្រីបង្កើតសម្រេចបានចំនួនពីរលើក ពិតមែន ។ ចប់កំណត់ហេតុស្រង់ចម្លើយត្រូវបានលោកព្រះរាជអាជ្ញា កើត វណ្ណារ៉េតបង្គាប់ឲ្យធ្វើការឃាត់ខ្លួន ជនសង្ស័យរូបនេះជាបណ្ដោះអាសន្ន ៕
មតិយោបល់